BarCamp Angkor 2013

About BarCamp Angkor 2013

បារខែមអង្គរ ឆ្នាំ២០១៣ គឺជាកម្មវិធី ចែក​រំលែក ចំណេះដឹង ជុំវិញបច្ចេកវិទ្យា និង​តាំង​ពិព័រណ៍​អន្តរ​ជាតិ លើកទីពីរ រយៈ​ពេល២ ថ្ងៃ ។ កម្ម​​វិធី​​នេះ​នាំ​​មក​នូវ​​ការ​ជួប​ជុំ ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​កុំព្យូទ័រ អ្នក​ជំនាញ​ បច្ចេក​វិទ្យា​ព័ត៌​មាន​​វិទ្យា (IT) វ័យក្មេង អ្នក​ដែល​មាន​គំនិត​ថ្មី​ក្នុង​សង្គម អ្នក​អភិវឌ្ឍ​កម្ម​វិធី​ទូរស័ព្ទ​ និង​វ៉ិបសាយ អ្នក​បង្កើត​ប្លុក ម្ចាស់​អាជីវ​កម្ម​ សហគ្រិន អ្នក​ជំនាញ​ផ្នែក​ទីផ្សារ​ និងការ​ទំនាក់​ទំនង សិស្ស និង​និស្សិត​​សាកលវិទ្យា​ល័យ នានា ដើម្បីធ្វើការចែករំលែក និង​សិក្សា​នូវ​របក​គំហើញ បច្ចេកវិទ្យា និង​គំនិត​ច្នៃប្រឌិត​ថ្មីៗ​ នៅ​ក្នុង​សង្គម ។ កម្ម​វិធី​នេះ​នឹង​ផ្ដល់​នូវ​ផល​ចំណេញ ជា​ច្រើន​សម្រាប់​បុគ្គល​ ក្រុមហ៊ុន​ និងស្ថាប័ន ។ នៅ​ក្នុង​កម្ម​វិធី​នេះ​អ្នក​ចូលរួម​ធ្វើការ​ សម្រេច​ចិត្ត​ជ្រើស​រើស​ របៀប​វារៈ និង​​ប្រធាន​​បទ ដែល​ពួកគេ​ចាប់​អារម្មណ៍​ដោយ ខ្លួន​ឯង​។ របៀប​វារៈ ត្រូវ​បាន បង្កើត​ឡើង​ដោយ​ការ​ដាក់​ស្នើ​ ជា​មូលដ្ឋាន​ពី​អ្នក​ចូល​រួម វាគ្មិន និង​អ្នក​ធ្វើ​ការ​ក្នុង​សហគមន៍ ហើយ​ពួក​គេគឺ រីករាយ​ក្នុង​ការ​បង្ហាញ​ព័ត៌​មាន​ ទាំង​ឡាយ ដែល​អ្នក​ចង់​បាន​ និង​អនុញ្ញាត​ឲ្យ​អ្នក​ចូល​រួម​ទាំង​អស់ បង្កើត ទំនាក់​ទំនង​ជាមួយ​គ្នាទៅ​វិញទៅ​មក និង​ពង្រីក​ សហគមន៍​បច្ចេក​វិទ្យាព័ត៌​មាន​វិទ្យា​នៅ​កម្ពុជា។

ប្រធានបទចម្បងរបស់ បារខែម ២០១៣ គឺ “លើក​កម្ពស់ យុវជន​តាម​រយៈ​បច្ចេកវិទ្យា​“។ ខណៈ​ដែល​របៀប​វារៈ របស់​បារ​ខែម​អង្គរ ​ត្រូវ​បាន​បង្កើត​ដោយ​អ្នក​ចូលរួម​ ហើយ​កម្មវិធី​នេះ​ត្រូវ​បាន​បែង​ចែក​ តាម​ផ្នែក ដូច​ខាង​ក្រោម៖

ការអភិវឌ្ឍ និងច្នៃប្រឌិតលើវ៉ិបសាយ និងទូរស័ព្ទ

ចែក​រំលែក និង​ពិភាក្សា​​អំពី​​ការ​​អភិវឌ្ឍ​​កម្ម​វិធី​​ទូរ​ស័ព្ទ និង​ វ៉ិបសាយ​ចុង​ក្រោយ​គេ​បំផុត​បង្ហាញ​​ របក​ គំហើញ​​ ថ្មី​ៗ​ នៅក្នុង​សង្គម​ និង​ជួប​ជា​មួយ អ្នកអភិវឌ្ឍ កម្ម​វិធី ដែលនាំ​លោកអ្នក ទៅ កាន់ បច្ចេកវិទ្យា​អនាគត​។ ចូរធ្វើ​ឲ្យ​ខ្លួន​អ្នក និង ក្រុម របស់​អ្នក ប្រសើរ​ឡើង​ជា​មួយ បារខែម​អង្គរ ២០១៣។

បច្ចេកទេស និងតិចនិច ការអនុវត្តលើបច្ចេកវិទ្យា

ពិភាក្សា អនុវត្តអំពីជំនាញបច្ចេកទេស និងការស្វែង រក​ដំណោះ​ស្រាយ ជា​មួយអ្នកដែល​មាន​បទ ពិសោធន៍ ការងារ​កំពូល​ខាង​ប្រព័ន្ធ​កុំព្យូទ័រ ទូរស័ព្ទ ចល័ត ប្រព័ន្ធបណ្ដាញ និងម៉ាស៊ីនមេនៅក្នុងតំបន់ អាស៊ី។

បទពិសោធន៍ ជំនាញ និងវិជ្ជាជីវៈ

ជួបអ្នកមានបទពិសោធន៍ជំនាញ ខាងឧស្សាហកម្ម បច្ចេកវិទ្យាព័ត៌មានវិទ្យា (IT) ទំនាក់ទំនងសង្គម ពាណិជ្ជកម្ម និងឱកាសការងារ។ ចែករំលែកគម្រោង និង គំនិត យោបល់ របស់ អ្នកជាមួយពួកគេ រួចទទួល យកនូវ មតិយោបល់ត្រឡប់វិញ។

Social Mediaទីផ្សារ និងទំនាក់ទំនង

សិក្សាពីរបៀបបង្កើតទំនាក់ទំនងជាមួយ អ្នកដទៃ ដោយ​ប្​រើ​​ឧបករណ៍​ បណ្ដាញ​​សង្គម​ចុង​ក្រោយ​បំផុត ការ​ប្រើប្រាស់ ឧបករណ៍​ទីផ្សារ និងទំនាក់​ទំនង មាតិកា​​លើ​បណ្ដាញ សម្រាប់​អង្គភាពមិន​ស្វែង​រក ប្រាក់ ចំណេញ និង​ពាណិជ្ជកម្ម។ ជួប​ជា​មួយ​អ្នក បង្កើត គំនិតថ្មី អ្នក​ឯកទេស​ទីផ្សារ និង​អ្នក​ទំនាក់ ទំនង​ លើ ​បណ្ដាញ ​សង្គម ​ដែល​នឹង​ធ្វើ​ឲ្យ​អ៊ីន​ធឺណិត ក្លាយ​ ទៅ ​ជា​ ប្រភព ព័ត៌មាន អាច​ទុក​ចិត្ត​បាន និង​ជា ឧបករណ៍ យុទ្ធសាស្ត្រ​សម្រាប់ ពាណិជ្ជកម្ម ​និង អង្គការ សង្គម​ស៊ីវិល។

Developer & Creativitive Zone

Learn the tech world’s latest web, mobile and social breakthroughs and meet the developers who are turning them into tomorrow’s technology startups. Keep yourself and your team driving innovation at BarCamp Angkor 2013.

Technical Zone

Learn and practice your technical and troubleshooting skill with experience people who work at the pick of technology on computer system, mobile device, servers and networking in the Asian region.

Experience Zone

Meet experienced professionals involved in the IT industry, social development, employment or corporate business. Share your projects and ideas with them and get their feedback.

Social Media Zone

Learn how to improve your productivity and your connections to others by using the latest online tools, accessing social media tools and content for none-profits and businesses. Meet the online social media specialists and innovators who are turning the Internet into the reliable source of tomorrow’s news and a tool for marketing strategy for commercial as well as civil society organization.

 

Leave a Reply