វិធីបង្កើតប្លក់ដែលមានន័យ

Topic – វិធីបង្កើតប្លក់ដែលមានន័យ

santel

Speaker’s Name – ភិន សង់តែល

Summary – ប្លក់គួរតែជាកន្លែងមួយ ដែលមនុស្សអាចស្វែងរកពត័មានពីខ្លួនយើង និងអ្វីដែលយើងចូលចិត្ត។ មិនមែនជាការលំបាកលំបិនណាស់ណាទេ ក្នុងការបង្កើតប្លក់មួយ ក្នុងពេលបច្ចប្បន្ន។ យើង​ក៍មិន​ចាំបាច់​ចំនាយ​លុយកាក់អ្វីដែរ។ នរណា នរណាក៍អាចបង្កើតប្លក់បានដែរ។ ដល់អញ្ចឹងទៅ ប្លក់ចាប់ផ្តើមមានវត្តមានព្រោងព្រាត នៅ​លើ​ប្រពន្ធ​អ៊ិនធឺណែត។ តើធ្វើយ៉ាងណា ទើប​គេចាប់​អារម្មណ៍​មក​អាន​ប្លក់​របស់​យើង? មានមនុស្សជាច្រើន ដែលបង្កើតប្លក់ហើយ ក៍បំភ្លេចវាទៅវិញ។​ ភាពច្រើនរអូរថាគ្មានពេល ខ្លះអូរថាគ្មានអ្នកអាន ខ្លះទៀតរអូរថាមិនដឹងជាសរសេរពីអ្វី។ វិធីបង្កើតប្លក់មួយដែលមានន័យ នឹងបង្ហាញពីរបៀបរក ប្រធានបទសំរាប់ប្លក់ រៀនតំលើងប្លក់ដោយខ្លួនឯង និងរបៀបរកអ្នកអាន។ ប្លក់អាចជាកន្លែងមួយដែលនឹងជួយយើង ស្វែងយល់អោយកាន់តែច្បាស់ពីខ្លួនឯង​។ ប្លក់អាចជាកន្លែងមួយ សំរាប់យើងចែករំលែកចំណោះដឹង។ ហើយប្លក់ក៍អាចជាកន្លែងមួយដែលរកលុយបានដែរ។ នៅចុងបញ្ចប់នៃកម្មវិធី អ្នកចូលរួមនឹងអាចបង្កើតប្លក់មួយដោយខ្លួនឯង ហើយមិនមែនប្លក់ធម្មតានោះទេ តែជាប្លក់មួយដែលមានន័យ។ ជាប្លក់មួយដែលអាចសំរួលជីវភាពរបស់យើង និងធ្វើអោយជីវិតយើងកាន់តែប្រសើរ។

About the Speaker – ភិន សង់តែល ជាស្ថាបិកនៃ KhmerBird.com ជាប្លក់មួយដែលបានចែករំលែកពត៍មានពីស្រុកខ្មែរ និងគាំទ្រវិស័យ ពត៍មានវិទ្យា​ ចាប់តាំងពីឆ្នាំ ២០០៨​ មក។

Language for Presentation – Khmer
Time to present – on morning of 23rd

This entry was posted in Uncategorized by Sophat Chy. Bookmark the permalink.

About Sophat Chy

Sophat was from Banteay Mean Chey province. He had involved with several youth activities also social acidity since 2006 during studied at High School & University. Currently, he is a leader of Open Event and Administrator at AnajakIT also Web Author at (http://it4ug.net/). He used to worked as a librarian at Mean Chey University. He is one of the BarCamp Phnom Penh 2012 organizer,and volunteer of BlogFest Asia 2012 and Angkor Youth Camp 2012.