ឱកាស​ទទួល​បាន​ថ្លៃ​ឧបត្ថម្ភ​ធ្វើដំណើរ និង​ស្នាក់នៅ BarCamp Angkor 2013

ដោយ​មាន​ការ​ឧបត្ថម្ត​ពី ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​ដើម្បី​អភិវឌ្ឍន៍​អន្តរជាតិ (USAID) ដើម្បី​ផ្ដល់ឱកាស​ដល់​អ្នកចូលរួម​​មកពី​បណ្ដា​អង្គការ​សង្គម​ស៊ីវិល សិស្សនិស្សិត អ្នក​អាជីព​ដែល​មិន​មាន​ទី​លំនៅ​នៅ​ក្នុង​ខេត្ត​សៀមរាប​ឲ្យ​បាន​ចូលរួម​ក្នុង​កម្មវិធី BarCamp Angkor 2013 កម្មវិធី​យើង​នឹង​ធ្វើការ​ជ្រើសរើស អ្នកចូលរួម​ចំនួន ២០០នាក់ ។

 

ចុច​ទីនេះ​ដើម្បី​បំពេញពាក្យ​ស្នើសុំ​ឧបត្ថម្ភ​ថ្លៃ​ធ្វើ​ដំណើរ និង​ស្នាក់នៅ

 

លក្ខខ័ណ្ឌ​នៃ​ការ​ចូលរួម នឹង​ស្នើសុំ​ការ​ឧបត្ថម្ភថ្លៃ​ធ្វើដំណើរ និង​ការ​ស្នាក់នៅ

  • ជា​សិស្ស/និស្សិត វិទ្យាល័យ និង​មហាវិទ្យាល័យ ជា​អ្នក​អាជីព​វ័យក្មេង​នៅ​តាម​បណ្ដា​ស្ថាប័ន ក្រុមហ៊ុន និង​អង្គការ​សង្គម​ស៊ីវិល​នានា (និង​ត្រូវ​មាន​អាយុពី ១៥ ឆ្នាំ ដល់ ៣៥ ឆ្នាំ)
  • មាន​ចំណង់ចំណូលចិត្ត​ក្នុង​វិស័យ​បច្ចេកវិទ្យា​ព័ត៌មាន​វិទ្យា ការ​រចនា​ច្នៃប្រឌិត និង​ការ​អភិវឌ្ឍន៍​សង្គម
  • មាន​ឆន្ទៈ​ចូលរួម និង​ចែករំលែក ក្នុង​កម្មវិធី​សង្គម ជាពិសេស​ចូលរួម​ធ្វើឲ្យ​ប្រសើរ​ឡើង​នៅ​សហគមន៍​នៃ​អ្នកប្រើប្រាស់​បច្ចេកវិទ្យា ព័ត៌មានវិទ្យា​នៅ​កម្ពុជា
  • អាច​ចូលរួម​កម្មវិធី​បារខែម​នៅ​ខេត្ត​សៀមរាប​ពីថ្ងៃ ២២ ដល់ ២៤ ខែ កុម្ភៈ ឆ្នាំ ២០១៣
  • អាច​ចំណាយ​ថ្លៃ​អាហារ​ដោយ​ខ្លួនឯង (កម្មវិធី​អាហារ​ពេលល្ងាច – Networking Night ថ្ងៃទី ២៣ ខែ កុម្ភៈ ឆ្នាំ ២០១៣ ជា​បន្ទុក​របស់​អ្នក​រៀបចំ​កម្មវិធី​បារខែម​អង្គរ)
  • ប្រើប្រាស់ Social Media ផ្ទាល់ខ្លួន ដូចជា Blog, Facebook, Twitter, Google+, LinkedIn ដើម្បី​ផ្សព្វផ្សាយ នឹង​ចែកចាយ​បន្ត អំពី​ព័ត៌មាន​កម្មវិធី បារខែម អង្គរ ២០១៣ ដល់​មិត្តភ័ក្ដិ និង​បណ្ដាញ​ខ្លួន

ចំណាំ ៖ ឯកសារ​ស្នើសុំ​នេះ​គឺ​សម្រាប់​តែ​អ្នកចូលរួម​ដែល​មិនមែន​ជា​អ្នក​រស់នៅ​ក្នុង​ខេត្ត​សៀមរាប និង​ជា​ជនជាតិ​ខ្មែរ ។

  • ការ​ចំណាយ​លើ​ថ្លៃ​ធ្វើដំណើរ និង​សណ្ឋាគារ​ស្នាក់​នៅ​ជា​បន្ទុក​របស់​អ្នក​រៀបចំ​កម្មវិធី​បារខែម
  • បន្ទាប់​ពី​ការ​ចូលរួម អ្នក​នឹង​ក្លាយ​ជា​ផ្នែក​មួយ​នៃ​សហគមន៍​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា​នៅ​កម្ពុជា

ព័ត៌មាន​លម្អិត​សូម​ទំនាក់ទំនង

  • លោក បេ ចន្ត្រា          ប្រធានគណៈកម្មការ​គ្រប់គ្រង​កម្មវិធី​បារខែម          ទូរស័ព្ទ៖012 316 781
  • លោក ជី សុផាត         សមាជិក​គណៈកម្មការ​គ្រប់គ្រង​កម្មវិធី​បារខែម         ទូរស័ព្ទ៖089 452 523
  • លោក អេង វណ្ណៈ        សមាជិក​គណៈកម្មការ​គ្រប់គ្រង​កម្មវិធី​បារខែម         ទូរស័ព្ទ៖012 305 031

ផុត​កំណត់​ឈប់​ទទួលពាក្យ ថ្ងៃទី ៨ ខែ កុម្ភៈ ឆ្នាំ ២០១៣

លទ្ធផល​នៃ​ការ​ជ្រើសរើស និង​ប្រកាស​នៅ​ថ្ងៃទី ១០ ខែ កុម្ភៈ ឆ្នាំ ២០១៣